ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តី២នាក់ ករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង: កាលពីថ្ងៃច័ន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ និង ៣០នាទី អនុវត្តតាមមតិណែនាំ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងតាមមតិណែនាំ ជំនាញរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំកម្លាំងផ្នែកជំនាញ របស់អធិការដ្ឋានកម្លាំងអន្តរាគមន៍ ចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ ឬ ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្នុងករណីនេះ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់គឺ៖ ១-ឈ្មោះ គិន គួន ភេទស្រី អាយុ៥៧ឆ្នាំ មានទីលំនៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
២-ឈ្មោះ ឃុន ណារី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា ។

កិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន១៧កូនថង់ទម្ងន់៣,២៦ក្រាម -ទូរស័ព្ទដៃចំនួន០២គ្រឿង សម្ភារ:សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន ។

ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលស្រុក កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់