ភ្នំពេញៈ (ព័ត៌មានបឋម) កាលពីព្រលឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវរង្វង់មូលវត្តភ្នំ ត្រង់ចំណុចទល់មុខនឹងអគ្គិសនីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានភ្លៀងធ្លាក់ លាយទ្បំជាមួយខ្យល់បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យដើមក្ងោកមួយដើម បានបាក់សង្កត់លើរថយន្ត១គ្រឿង។
ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
ដោយទ្បែកតាមបណ្តាដងផ្លូវមួយចំនួន នៅក្រុងភ្នំពេញ ត្រូវលិចលង់ដោយសារទឹកភ្លៀង ដោយសារប្រព័ន្ធលូមានការស្ទះ ជាហេតុធ្វើឲ្យទឹកហូរចូលទៅក្នុងលូមិនទាន់៕
មតិយោបល់