ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះក្រដាសអេតចាយ និងរថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង

ស្វាយរៀង: កាលពីវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះក្រដាសអេតចាយ និងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

រថយន្តម៉ាក ហ៊ីណូ គ្មានផ្លាកលេខ ម្ចាស់ទីតាំងដែលរងគ្រោះឈ្មោះ ថាច់ ថុន ភេទស្រី អាយុ ៤១ឆ្នាំ កន្លែងកើតហេតុខាងលើ។

សូមបញ្ជាក់៖ ករណីនេះ ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ និងមិនបណ្ដាលឲ្យមនុស្សរងរបួសទេ៕

មតិយោបល់