ព័ត៌មានជាតិ

ក្មេងសិស្សសាលាប្រុសម្នាក់ លង់ទឹកបឹងយក្សឡោម បណ្តាលឲ្យបាត់បង់នូវអាយុជីវិត

រតនគិរី: នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣និង៥០នាទី មានករណីក្មេងសិស្សសាលាប្រុសម្នាក់បានលង់ទឹកស្លាប់ នៅចំណុចផែទី(១)នៅបឹងយក្សឡោម ស្ថិតក្នុងភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។

ក្មេងរងគ្រោះឈ្មោះ រុន បុនរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្ត រតនគិរី មុខរបរសិស្ស ។

ក្រោយពេលកើតហេតុ ភ្លាមៗនោះមានរថយន្តចរាចរណ៍ បានដឹកក្មេងរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្រ្គោះ ប៉ុន្តែក្មេងរងគ្រោះនោះបានដាច់ខ្យល់បាត់ទៅហើយ។

បច្ចុប្បន្នសាកសពក្មេងប្រុសរងគ្រោះត្រូវបានឪពុក ម្តាយយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់