ព័ត៌មានជាតិ

ចោរ​ចូល​លួច​លុយ និង​ទូរស័ព្ទដៃ នាយ​ផ្នែក​ជលផល​ខណៈ​កំពុង​សំ​រាន​លក់​កណ្តាល​អាធ្រា​ត

​ខេត្ត​រតនគិរី​៖ ក្រុម​ចោរ​ចូល​តាម​បង្អូច​នៃ​ផ្ទះបាយ​លួច​លុយ និង​ទូរស័ព្ទដៃ​របស់​នាយផ្នែក​រដ្ឋបាល​ជលផល​ខណៈ​កំពុង​សំ​រាន​លង់លក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ទៅ​២​រំលង​អធ្រាត ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​អូរ​កន្លិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។​
2014-10-08_205548
​ ​លោក ប៊​ន ធា​រុង នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ខេត្តរតនគិរី បានអោយ​ដឹង​ការ​ពី​ព្រឹក​ថ្ងៃទី​៨​នេះ​ថា​លោក​មក​ពី​បេសកម្ម​ដោយ​អស់កម្លាំង​ផង​នោះ​ក៏​សំ​រាន​លង់លក់​មិន​បានដឹង​ពី​ក្រុម​ចោរ​ធ្វើ​សកម្មភាព​នោះ​ទេ​ខណៈនោះ​ក្រុមចោរ​បាន​ចូល​តាម​បង្អូច​ផ្ទះ​បាយ ហើយ​បាន​ធ្វើ​សកម្មភាព​រើ កកាយ​ក្រោម​ពួក​សំ​រាន​របស់ខ្លួន ក៏​យក​បាន​លុយ​១​លាន​រៀល ទូរស័ព្ទដៃ​២​គ្រឿង Samsung Gran និង Samsung Galaxy Not លុះ​ព្រឹក​ឡើង​ទើប​ដឹងថា​បាត់​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​លុយ​១​លាន​រៀល ហើយ​លោក​ក៏​បាន​ដើរ​ទៅ​ផ្ទះបាយ​ឃើញ​បង្អូច​ចំហរ ក៏​សន្និដ្ឋានថា​ចោរ​ចូល​លួច​តាម​បង្អូច​ដោយ​មិន​បាន​ដាក់​គន្លឹៈ​។ រួចហើយ​លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ស៊ើបអង្កេត​រក​មុខសញ្ញា​ចោរលួច ដែល​ធ្លាប់​ធ្វើ​សកម្មភាព​របៀបនេះ​ជាច្រើន​ដង​មក​ហើយ​។ មជ្ឈដ្ឋាន​ទូរ​ទៅ​តែង​ដាក់​មុខសញ្ញា​ចោរ ធ្វើ​សកម្មភាព​លួច ប្លន់ សមត្ថកិច្ច​ហាក់ដូចជា​មាន​ការធ្វេសប្រហែស​ចន្លោះប្រហោង​មិនសូវ​ចាប់​បាន​ចោរ​ទាំងនោះ​ទេ ប៉ុន្តែ​បើ​ឃ្លាំង និង​ផ្ទះ ម៉ូតូ រថយន្ត ដឹកឈើ​មិន​ថា​យប់​ឫ​ថ្ងៃ គឺ​សមត្ថកិច្ច ប៉ូលិស​ក្រុង​និង​សង្កាត់​ដឹង​ទាំងអស់​។​
​ ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី​បាន​សំណូមពរ​ដល់​ស្នងការ ស្នងការរង ជួយ​ពង្រឹង​ដល់​សន្តិសុខ​ពួកគាត់​ផង​។​

មតិយោបល់