ព័ត៌មានជាតិ

Update៖អគ្គិភ័យ ឆេះចេញពីរថយន្តដឹកប្រេង L H R បណ្តាលឲ្យឆាបឆេះ ដេប៉ូលក់សាំងមួយកន្លែង នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៥០នាទី មានករណីអគ្គិភ័យឆាបឆេះដេប៉ូលក់សាំងមួយកន្លែង ស្ថិតនៅក្នុងក្រុម២ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ម្ចាស់រងគ្រោះឈ្មោះ លឹម សេងលី ភេទប្រុស អាយុ២៧ឆ្នាំ ។

មូលហេតុ៖ ឆេះចេញពីរថយន្តដឹកប្រេង អិល អេច អរ L H R ដែលកំពុងដាក់ចូលដេប៉ូ ។

ខូចខាតរួមមាន៖ ផ្ទះទំហំ ៧ម៉ែត្រ x ២៣ម៉ែត្រ និងឆេះសម្ភារ:ទាំងស្រុង ។

ករណីខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ សរុបចំនួន០៥គ្រឿងប្រើប្រាស់ទឹកអស់០៥ រថយន្ត ។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើង ៕

មតិយោបល់