កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ៧រោជ ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ(បណ្ដាលអោយស្លាប់ ១នាក់ប្រុស)ខូចខាតម៉ូតូ១គ្រឿងស្រាល(អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ជាបណ្ដោះអាសន្ន) លើផ្លូវជាតិលេខ ៣គីឡូម៉ែត្រ ២៦-២៧ ភូមិដើមត្រាំង ឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សភាពនៃរឿងហេតុ នៅថ្ងៃកើតហេតុវេលា១៨៖៣០នាទីចំណុចភូមិ.ឃុំកើតហេតុខាងលើជនរងគ្រោះឈ្មោះ ជា គឹមហុងភេទប្រុសអាយុ ២៧ឆ្នាំនៅភូមិសេនសុនជើង ឃុំ ស្រង៉ែស្រុកព្រៃឈរ ខេត្តកំពង់ចាម(ស្លាប់នៅកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាកsuzuki smash V សេ១១០ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ១BB-៦០១៨ បើកបរក្នុងទឹសដៅពីត្បូងមកជើង(ពីតាកែវមកភ្នំពេញ) ពេលមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តខាងស្តាំក៏រអិល ដួលខ្ទៀតចូលកង់ក្រោយ រថយន្តកិនស្លាប់ភ្លាមតែម្ដង រថយន្តម៉ាកHyundai ប្រភេទ ដឹកទំនិញ ពណ៌ សពាក់ស្លាកលេខ ព្រះសីហនុ ៣A-៣៤០៩ បើកបរដោយឈ្មោះ តឹប ប្រុសភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែតខេត្តតាកែវ បើកបរក្នុងទិសដៅស្របទិសគ្នា (ពីត្បូងមកជើង) តាកែវមកភ្នំពេញ
ចំពោះអ្នកបើកបររថយន្តរត់គេចពីកន្លែងកើតហេតុត្រូវបានប្រជាការពាដេញចាប់បាននាំមកកន្លែងកើតហេតុវិញបានប្រគល់អោយសមត្តកិច្ចយកមកសាកសួរនៅអធិការដ្ឋាន។
សពរងគ្រោះកម្លាំងជំនាញបានប្រគល់ជូនបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។ តាមការសន្និដ្ឋាន និងចំលើយអ្នកបើកបររថយន្តម៉ូតូរអិលដួលចូលកង់ក្រោយរថយន្តផ្នែកខាងស្តាំ៕
មតិយោបល់