ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរបន្តដំណើរ នាំគ្រោះថ្នាក់! រថយន្តលុចស៊ីស ២គ្រឿងបុកគ្នា ចរចាមិនត្រូវ សមត្ថកិច្ចនាំទៅដោះស្រាយ..

ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ស្ថិតបណ្ដោយផ្លូវសហព័ទ្ធរុស្ស៊ី ជាប់ស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តម៉ាកលុចស៊ីស NX200 t មួយគ្រឿង ពណ៌ស ផ្លាកលេខភ្នំពេញ 2BD-1317 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច។ មកដល់ទីតាំងកើតហេតុ ស្រាប់តែមានរថយន្តលុចស៊ីស RX-300 មួយគ្រឿងពណ៌ស្ករ ផ្លាកលេខ កណ្ដាល 2A-9358 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា បានបុកគូទពីក្រោយ បណ្ដាលឲ្យរងការខូចខាតកាងបន្ដិចបន្តួច។

ក្រោយកើតហេតុ ដោយសារភាគីទាំងពីរ សម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ច វាស់វែង និងនាំខ្លួនអ្នកបើក រួមទាំងវត្ថុតាងទៅផ្នែកចរាចរណ៍ នៃស្នងការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតីវិធី។

មូលហេតុ៖ អ្នកបើករថយន្តបង្ក បើកបរក្នុងស្ថានភាពស្រវឹង៕

មតិយោបល់