ព័ត៌មានជាតិ

ស្លាប់២នាក់ភ្លាមៗករណីបុកគ្នា៣តង់នៅស្រុកប្រាសាទបាគង

សៀមរាប: នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង៤និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តលើផ្លូវជាតិលេខ៦Aត្រង់ចំណុចភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
មានម៉ូតូមួយគ្រឿងម៉ាកហុនដាទ្រីម.សេ១២៥ពណ៍ខ្មៅ ឆ្នាំ020 ស្លាកលេខសៀមរាប1X-9190 បើកបរដោយមិនស្គាល់អត្តសញ្ញាណភេទប្រុស អ្នករួមដំណើរ១នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស បើកបរមានទិសដៅពីលិចទៅកើត
-បុកជាមួយរថយន្តមួយគ្រឿងម៉ាក NISSAN FRONTIER ពណ៍ស ស្លាកលេខភ្នុំពេញ2Z-9752 បើកបរដោយមិនស្គាល់អត្តសញ្ញាណ
-បន្ទាប់មកមានរថយន្តម៉ាកPRIUS.ពណ៍ស្លែរ ពាក់ផ្លាកលេខកំពង់ធំ 2A.51.71 បើកបរដោយមិនស្គាល់អត្តសញ្ញាណបុករថយន្ត FROUNTIER ពីក្រោយ
– ក្រោយពេលកើតហេតុរួចម្ចាស់រថយន្តទាំង២គ្រឿងរត់គិចខ្លួនបាត់។
-បណ្តាលឲ្យស្លាប់មនុស្ស២នាក់ អ្នកបើកបរម៉ូតូ នឹងអ្នករួមដំណើរ
– មូលហេតុអ្នកបើកបរម៉ូតូ០២០បើកបរមិនប្រកាន់ស្តាំ
វត្ថុតាងទាំង៣យកមករក្សាទុកនៅអធិការ ដោះស្រាយទៅតាមច្បាប់៕

 

មតិយោបល់