ព័ត៌មានជាតិ

Update៖ សន្តិសុខGPM ប្រចាំបង្គោលអង់តែនCellcard ម្នាក់ ត្រូវមាយក្រូវេវធ្លាក់ចំបណ្តាលស្លាប់យ៉ាងអាណោចអាធម៌!!

ភ្នំពេញ: បុរសជាអ្នកយាមប្រចាំបន្ទប់ផ្សាយរបស់បង្គោលអត់តែន០១២ម្នាក់ ខណ:ដែលកំពុងឈរមើលក្រុមជាង កំពុងយោងឧបករណ៍ឡើងបំពាក់នៅលើបង្គោល ជាអកុសល ត្រូវបានដាច់ខ្សែពួរយោង ធ្លាក់អង់តែន ប្រភេទMicrowave មកសង្កត់ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឌូ ឈន ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរជាសន្តិសុខGPM ប្រចាំបង្គោលអង់តែនខាងលើ មានទីលំនៅភូមិ សង្កាត់កើតហេតុ។
តាមការបំភ្លឺពីអ្នកទទួលម៉ៅការ ឡើងចាប់អង់តែនខាងលើបានឲ្យដឹងថា គាត់បានជួលជាងចំនួន២នាក់ ឡើងទៅលើបង្គោលកម្ពស់៦០ម៉ែត្រ ដើម្បីចាប់បំពាក់Antenna Microwave ថ្មី របស់ក្រុមហ៊ុនទូរសព្ទ០១២ ហើយខណ:ដែល ជាងទាំង២នាក់កំពុងយោងMicrowave ឡើងលើបង្គោល ទើបតែបានក្នុងរយ:កំពង់៤០ម៉ែត្រ ស្រាប់តែដាច់ខ្សែពួរយោងឧបករណ៍ ធ្លាក់microwave ដែលមានទម្ងន់៥០គីឡូក្រាម មកលើ ជនរងគ្រោះដែលកំពុងឈរមើល នៅក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យសាកសពរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯបុរសអ្នកអ្នកម៉ៅការម្នាក់ ត្រូវបាននគរបាល ហៅនាំទៅសាកសួរនៅប៉ុស្តិ៍៕

មតិយោបល់