សៀមរាបៈ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) បង្កឡើងដោយជនសង្ស័យ២នាក់ ធ្វើសកម្មភាពចូលទៅគាស់ទ្វារផ្ទះសំណាក់ ជនរងគ្រោះនៅចំណុចផ្ទះសំណាក់យីហោ ឈារី (ផ្ទះសំណាក់បិទទ្វាទុកចោល) ស្ថិតនៅក្រុមទី៤ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ។
ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះលី ភ័ក្ក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ២-ឈ្មោះសេង រ៉ាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយគ្នា ។ ចំណែកជនរងគ្រោះឈ្មោះ ស្រ៊ុន សុភ័ក្រ្ក ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប ។
ដំណើររឿង៖ ជនសង្ស័យ២នាក់ខាងលើ បានធ្វើសកម្មភាពចូលទៅគាស់ទ្វារផ្ទះសំណាក់ របស់ជនរងគ្រោះ ហើយបាននាំគ្នាលួចវ៉ៃដោះយកគ្រែប្រអប់ធ្វើអំពីឈើ រួចលើកយកមកដាក់រ៉ឺម៉ក ក្នុងពេលធ្វើសកម្មភាពនោះ ក៏មានអ្នកជិតខាងនៅក្បែរនោះបានឃើញ ហើយក៏រាយការណ៍ទៅសមត្ថកិច្ច ចុះនាំខ្លួនជនសង្ស័យទាំងពីរនាក់ យកទៅសួរនាំ ក្រោយពីសួរនាំរួចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពចូលគាស់ផ្ទះលួចយកសម្ភារៈខាងលើពិតមែន ។ បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ផងដែរ ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចេញពីពន្ធនាគារ ៕
មតិយោបល់