ព័ត៌មានជាតិ

ក្រៅពី AEON Mall ចុងឆ្នាំ ២០១៥ នឹង​មាន​ផ្សារ​ទំនើប​ថ្មី​មួយទៀត​

​ក្រោយ​ពី​ផ្សារ​ AEON Mall បើក​ជោគជ័យ​នៅក្បែរ​ដង​វិថី​ព្រះ​សុធារស នោះ នៅ​ចុងឆ្នាំ ២០១៥ ផ្សារ​ទំនើប​ថ្មី​ទី ២ Parkson ដែល​កំពុង​សាងសង់ នៅ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ។​
​ផ្សារ​នេះ​ដែរ គឺជា​ការវិនិយោគ​របស់​ក្រុមហ៊ុន Hassan (Cambodia) Development Co. Ltd. (HCD) និង ក្រុម ហ៊ុន​CBRE ដែល​នឹង​មាន​លក់​ផលិតផល ជាច្រើន​ប្រភេទ មាន​គុណភាព​ខ្ពស់​និង ម៉ាក​ល្បីៗ​ជា​ផលិតផល​ពី​ក្រៅ​ប្រទេស​ដូចជា សម្លៀក​បំពាក់ សម្ភារ​ក្មេង​លេង កន្លែង​បោះ​ប៊ូ​លីង កន្លែង​ហាត់ប្រាណ ខារ៉ាអូខេ ស្ទី​ម សូ​ណា ហាង​លក់​សៀវភៅ ឱសថ​ស្ថាន និង សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។ ក្នុងនោះ Parkson ក៏​មិន​អត់​អើពើ ផលិតផល​ក្នុងស្រុក​ដែរ ។
​ផលិតផល​ថ្មីៗ ម៉ាក​ល្បីៗ ដែល​មាន​នៅ​លើ​ពិភពលោក ដែល​អតិថិជន​ត្រូវការ នឹង​មាន​នៅ Parkson ដោយ ពុំ​ចាំបាច់​ចំណាយ​ពេល​ជិះ​យន្តហោះ ទៅកាន់​ក្រៅប្រទេស​ឡើយ ។ នេះ​បើ​តាម​ការលើកឡើង​របស់ នាយិកា​រង​នៃ​ក្រុមហ៊ុន CBRE Cambodia ។​
​អ្នកស្រី​បាន​បន្តទៀតថា ក្រោយ​ផ្សារ​នេះ​ដំណើរការ នឹង​សង្ឈឹមថា អតិថិជន​នឹង​គាំទ្រ ៕

មតិយោបល់