ព័ត៌មានជាតិ

ជនជាតិឡាវម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅស្រុកកូនមុំ

រតនគិរី: នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥ និង៤៥ នាទី នៅចំណុចអូរដៅខៀវ ស្ថិតនៅភូមិ ៤ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០១មុខសញ្ញា
១.ឈ្មោះ ផាត់ បូរិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវ មានទីលំនៅបច្ចុប្បន្នភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
+វត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន០១ កញ្ចប់តូច
ទម្ងន់២.០៥ ក្រាម
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់