ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អាចទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ ដោយឥតគិតថ្លៃ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អាចទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ ដោយឥតគិតថ្លៃ។

នេះជាសកម្មភាពមន្រ្តីនគរបាលចរាចរណ៍ប្រចាំការទទួលទូរស័ព្ទហៅចូលពីបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ មិនត្រឹមតែទទួលរាល់ចម្ងល់ពីប្រជាពលរដ្ឋពាក់ព័ន្ធការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ពាក់ព័ន្ធករណីបទល្មើសផ្សេងៗក៏អាចទំនាក់ទំនងផងដែរ៕

 

មតិយោបល់