ព័ត៌មានជាតិ

Update៖ ព្រឹកមិញអគ្គិភ័យឆេះឃាំ្លងស្តុបគ្រឿងបន្លាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិច សរុបទឹកប្រាក់អស់ប្រហែល ២០ ម៉ឺនដុល្លារ

ភ្នំពេញ: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
នៅវេលាម៉ោង ០៦និង០០ នាទីព្រឹក ថៃ្ងព្រហស្បតិ៍៤ កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើងនៅឃ្លាំងលេខ១៩ ផ្លូវលេខ ១៩៦ស្ទួន ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ លឹម ស៊ុយគួង ភេទ ប្រុស អាយុ ៣៦ ឆាំ្ន មុខរបរ អាជីវករលក់គ្រឿងបន្លាស់ទូរស័ព្ទ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី។

ប្រភេទសំណង់ ថ្មបេតុងប្រក់សង័្កសីទំហំ ១០ ម៉ែត្រx ២៥ ម៉ែត្រ។
ការខូចខាតសម្ភារ: ឆេះឃាំ្លងស្តុបគ្រឿងបន្លាស់ទូរស័ព្ទ ទំហំ ១២ម៉ែត្រ x ២៥ម៉ែត្រ និងឆេះគ្រឿងអេឡិចត្រូនិចចំនួន ០១ ឃ្លាំង សរុបជាទឹកប្រាក់អស់ប្រហែល ២០ ម៉ឺនដុល្លារអាមេរិក។

ករណីនេះ ពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏គ្មានមនុស្សស្លាប់ ឬរងរបួសទ្បើយ។

ក្នុងហេតុការណ៍នេះ រថយន្តការិយាល័យអគ្គិភ័យ បានចេញអន្តរាគមន៍ចំនួន ១៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡាន ស្មើនឹង ១០០ ម៉ែត្រគូប ។
– រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖
– រថយន្តOCICជ្រោយចងា្វយចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡានសើ្មនឹង ២០ ម៉ែត្រគូប។
– រថយន្តOCICកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡានសើ្មនឹង ២០ ម៉ែត្រគូប ។
– រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡាន សើ្មនឹង ២០ ម៉ែត្រគូប។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡានសើ្មនឹង ២ ម៉ែត្រគូប។
– ពន្លត់ចប់ នៅម៉ោង ០៨ និង ០០ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល៕

មតិយោបល់