ទីក្រុងសៀងហៃ៖ បុរសពីររូបត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ពីបទរួមភេទជាមួយនឹងស្រីពេស្យាជនជាតិវៀតណាម ដែលមានវ័យមិនទាន់គ្រប់អាយុ។យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រ Channel News Asia បានឲ្យដឹងថាតុលាការបានសម្រេចឲ្យបុរសជនជាតិចិនចំនួនពីររូបចាប់គុកពីបទរួមភេទជាមួយនឹងស្រីពេស្យាវៀតណាមដែលមិនទាន់គ្រប់វ័យ។
លោក Wee Lian Kee វ័យ ៥៤ឆ្នាំ ជាអ្នកម៉ៅការបន្ដ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកចំនួន ៩សប្ដាហ៍ ដែលថ្នូរនឹងការរួមភេទជាមួយស្រីពេស្យាវៀតណាម ដែលទើបមានអាយុ ១៦ឆ្នាំ។
ចំណែកលោក Yee Yew Seng វ័យ ៤៦ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ៣ខែ និងមួយសប្ដាហ៍ ជាការដោះដូរនឹងការរួមភេទជាមួយស្រីពេស្យាវៀតណាម ដែលមានអាយុ ១៧ឆ្នាំ។ លោក Yee ធ្លាប់ជាបុគ្គលិកលក់ទំនិញនៅក្នុងហាង Shunli Industrial Complex ហើយបានធ្លាប់បានលួចនូវឥវ៉ាន់នៅក្នុងហាង ដូចជា កង្វាល់ និងរបស់របរអេឡិចត្រូនិក មួយចំនួនទៀត កាលពីខែមីនាកន្លងទៅ។
ករណីរខាងលើនេះ គឺវាមិនមែនជាករណីដែលកើតហេតុនៅកន្លែងតែមួយនោះទេ មានន័យថា រឿងរបស់លោក Yee ផ្សេង និងរឿងរបស់លោក Wee ផ្សេង ប៉ុន្តែត្រូវបានកាត់ទោសនៅថ្ងៃតែមួយ។
យោងតាមឯកសារដែលទទួលបានពីតុលាការបានឲ្យដឹងថា បុរសទាំងពីរនាក់នេះ បានជួនជាមួយនឹងស្រីរកស៊ីផ្លូវភេទវៀតណាមនៅកន្លែងផ្សេងគ្នា នាតំបន់ Geylang ប្រទេសសីង្ហបុរី។
បុរសទាំងពីរនាក់បានឆ្លើយប្រាប់តុលាការថា មុនពេលដែលពួកគេរួមភេទជាមួយនឹងស្រីរកស៊ីផ្លូវភេទជនជាតិវៀតណាមនោះ ពួកគេបានសួរអំពីអាយុរបស់នាងដែរ ប៉ុន្តែនាងៗប្រាប់ថា គ្រប់អាយុហើយ។ បើទោះបីជាយ៉ាងនេះក្ដីក៏តុលាការបានសម្រេច និងប្រាប់ទៅកាន់បុរសទាំងពីរនាក់នោះថា មិនបានសួរបញ្ជាក់អាយុឲ្យបានច្បាស់។
កម្រិតទោសដែលបានដាក់ទៅលើជនទាំងពីរនេះ គឺត្រូវបានសម្រាលតាមការស្នើសុំ ដោយ
ហេតុផងមួយសមរម្យ ដោយមេធាវីរបស់បុរសទាំងពីរបានជម្រាបប្រាប់តុលាការថា កូនក្ដីរបស់ខ្លួន មិនបានប្រុងប្រយ័ត្ន និងមានការធ្វើប្រហែលទៅលើករណីខាងលើ៕
ព័ត៌មានជាតិ
មតិយោបល់