ភ្នំពេញ: ស្ងាត់ៗរត់ជាន់ជើងគ្នា ហេតុការណ៍អគ្គិភ័យឆេះផ្ទះមួយកន្លែង លេខ៥៥ ផ្លូវ២៦១ ភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១:០០នាទីរសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ត្រូវបានរលត់ទាំងស្រុងហើយ បន្ទាប់ពីបង្កការភិតភ័យ អ្នកខ្លះប្រមូលបានតែខោរអាវ ភ្លេចលុយកាក់មាសប្រាក់។
សាក្សីឃើញហេតុការណ៍បានប្រាប់ថា ភ្លើងឆេះផ្ទះនេះបង្កមកពីទុស្សេខ្សែភ្លើង ហើយភ្លើងឆាបឆេះយ៉ាងរហ័សដោយផ្ទះឈើស័ង្កសី និងរាលដាលដល់ផ្ទះជិតខាង តែដោយសាររថយន្តពន្លត់អគ្គីភ័យចំនួន៨គ្រឿង និងបានប្រើប្រាស់អស់ទឹកចំនួន០៤គ្រឿងទើបអាចពន្លត់បានទាំងស្រុង ហើយអគ្គិភ័យនេះ ឆាបឆេះមានរយៈពេល៣០នាទី តាំងពីម៉ោង១មកម្ល៉េះ។
នរគបាលបានបញ្ជាក់ថា អគ្គិភ័យឆេះ គឺនៅខាងក្រោយអធិការដ្ឋាននរគបាលខណ្ឌទួលគោកតែម្តង ដោយរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននរគបាលចេញមកបាញ់ទប់ស្កាត់ភ្លាមៗ បន្ទាប់មកក៏មានជំនួយពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញបន្ថែមទៀត ទើបអាចគ្រប់គ្រងសណ្ឋានការណ៍អគ្គិភ័យនេះផងដែរ។
ក្រោយកើតហេតុ អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះទាំងស្រុង តែមិនឲ្យរាលដាលដល់ផ្ទះជិតខាងឡើយ គ្រាន់តែរោលខ្មៅបន្តិចបន្តួចប៉ុណ្ណោះ៕
មតិយោបល់