បរទេស៖ មនុស្សជាច្រើនតែងតែគិតថា ការគេងក្នុងពេលរសៀលពិតជាល្អសម្រាប់សុខភាព ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cambridge បានអះអាងថា ការគេងក្នុងពេលរសៀលអាចប្រឈមនឹងការស្លាប់កម្រិតខ្ពស់។
ចំពោះមនុស្សវ័យចំណាស់មានអាយុ ៤០-៧៩ឆ្នាំ ដែលចូលចិត្តគេងមួយម៉ាងរាល់ថ្ងៃ អាចប្រឈមហានិភយ័នៃការស្លាប់រហូតដល់ ៣២%។ មិនតែប៉ុណ្ណោះ មនុស្សដែលមានជំងឺផ្លូវដង្ហើមក្នុងវ័យនេះ អាចឆាប់បាត់បងជីវិតប្រសិនបើគេងរាល់ថ្ងៃ។
អ្នកជំនាញបានធ្វើការសង្កេតមើលមនុស្សប្រមាណជាង ១៦.០០០នាក់ រកឃើញថា អ្នកដែលចូលចិត្តគេងក្នុងពេលរសៀល មានអត្រានៃការស្លាប់ខ្ពស់ជាង អ្នកដែលមិនបានគេង។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា ប្រសិនបើអ្នកបន្តការគេងបែបនេះជារៀងរាល់ថ្ងៃ យូៗទៅអ្នកអាចនឹងប្រឈមមុខនឹងជំងឺផ្លូវដង្ហើមកម្រិតខ្ពស់ ចំពោះអ្នកដែលមានអាយុ ៦៥ឆ្នាំ ឬតិចជាងនេះ៕
មតិយោបល់