ព័ត៌មានជាតិ

ជនសង្ស័យចំនួន ១០នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ: នៅវេលាម៉ោង ៣និង៣០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសំរបសំរួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានចុះបង្រ្គាប និងឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូរមួយកន្លែង ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដោយយោងតាមពាក្យបណ្ដឹងបងប្រុសជនរងគ្រោះឈ្មោះ XIAO WEN YANG ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះចំនួនម្នាក់។

ជនសង្ស័យដែលបានឃាត់ខ្លួនរួមមានជនជាតិចិន ០៨នាក់ ភូមា០១នាក់ និង ខ្មែរ០១នាក់៖
1/ឡូវ ពិនភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន។
2/ឈិន ស៊ី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន។
3/ស៊ុង ជាំង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន។
4/សោ ឆោ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន។
5/វ៉ាង វិនហ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន។
6/ជាយូ ជឺ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន។
7/ចូវ ហន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។
8/ហង ឡុងម៉ីង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន។
9/ ហម ទិបឈី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិភូមា។
10/ងែត ផល្លា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។

បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយ ៕

មតិយោបល់