ព័ត៌មានជាតិ

ម្តាយទៅធ្វើការទុកកូនឲ្យនៅជាមួយឪពុក​បែជាលង់ទឹកស្លាប់ទាំងវ័យក្មេងបែបនេះ

កណ្តាល: ករណីលង់ទឹកបណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដែលជនរងគ្រោះ មាន
ឈ្មោះស្រូយ សុភត្រា ភេទប្រុស អាយុ០១ឆ្នាំ០៧ខែ ជនជាតិខ្មែរ ទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។
វត្ថុតាងចាប់យក : គ្មាន
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះទៅធ្វើការដោយទុកនៅជាមួយឪពុកជាអ្នកមើលពេលនោះជនរងគ្រោះរត់លេងលើដីមុខទីធ្លាផ្ទះចំណែកឪពុកនៅអង្គុយនៅលើផ្ទះ លុះដល់វេលាម៉ោង៣និង៣០នាទី ឪពុកបានចុះពីលើផ្ទះមកមើលកូន(ជនរងគ្រោះ)ស្រាប់តែមិនឃើញក៏ឆោឡោរកនិងសួរ បងប្អូននៅតែមិនឃើញហើយបានចុះទៅរកនៅមាត់ទន្លេក៏មានការសង្ស័យថាកូនលុងទឹកព្រោះឃើញបីកូនលេងនៅមាត់ទន្លេ និងឪពុកជនរងគ្រោះបានចុះរាវក្នុងទឹកទន្លេបានឃើញជនរងគ្រោះលេចនៅក្នុងទឹកហើយក៏ស្រង់ចេញពីទឹកមកធ្វើចលនាឲ្យជនរងគ្រោះដោយលើករលាក់ទឹកតែអកុសល្យស្លាប់បាត់ទៅហើយ ។
បញ្ជាក់ ផ្ទះឪពុកម្តាយជនរងគ្រោះនៅក្បែរមាត់ទន្លេ ។
ការពិនិត្យសាកសព នៅលើដងខ្លួនអវយវ:ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ការសន្និដ្ឋានជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក
ក្រោយពីពិនិត្យបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់