ព្រះវិហារៈ នៅវេលាម៉ោង៦និង០០នាទី ព្រឹក ថ្ងៃទី១៧ខែឩសភាឆ្នាំ២០២០ មានករណីផ្ទុះមីនប្រឆាំងរថក្រោះ ចំនួន ០១ គ្រាប់ នៅចំណុចខាងលិចស្ទឹងមេម៉ាយ ស្ថិតក្នុង ភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
តាមប្រភពព័ត៌មានឲ្យដឹងថាករណីនេះបណ្ដាលឲ្យរងរបួសមនុស្ស ចំនួន ០១នាក់ និងខូចខាត គ្រឿងចក្រកាយដី(អេសស្កាវទ័រ) ចំនួន ០១គ្រឿង។ ជនរងគ្រោះឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។
មូលហេតុ៖ ផ្ទុះនៅពេលកាយដីធ្វើផ្លូវចូលស្រែ នៅចំណុចកើតហេតុ។
ក្រោយកើតហេតុបានបញ្ចូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យ អគ្គយោធាក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មតិយោបល់