ភ្នំពេញៈបុរសដែលជាជនជាតិចិនម្នាក់សង្យ័យជាស្រវឹងស្រាជោកជាំបើករថយន្តបត់ឆ្លងផ្លូវក្នងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុកជាមួយនឹងម៉ូតូពេញទំហឹងបណ្តាលឲ្យមានអ្នករងរបួសធ្ងន់នឹងស្រាលប្រុសស្រីចំនួន ៣ នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២០នៅចំណុចមុខ ហាងមីហិរ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌សពាក់ស្លាកលេខភ្នំពេញ2O-6284ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតបានបួងចង្កូតបត់ឆ្វេងដៃឆ្លងទៅផ្លូវបេតុងម្ខាងទៀតដោយខ្វះការប្រុងប្រយ័ត្នខណះនោះក៍មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1N-6852បើកបរដោយយុវជនម្នាក់រួមដំណើរនិងនារី ពីរនាក់ទៀតធ្វើដំណើរបញ្ច្រាសទិសដៅគ្នាទិសដៅពីកើតទៅលិចដោយចាប់ហ្វ្រាំងមិនទាន់បុកចំទ្វាររថយន្តខាងមុខ ចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ចំណែកស្ត្រីពីរនាក់រួមដំណើររងរបួសស្រាល។
រថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកអ្នកបើកបររថយន្តបង្កបម្រុងបើកចេញពីកន្លែងកើតហេតុត្រូវបានបងប្អូនជាពលរដ្ឋជួយឃាត់បានភ្លាមៗតែត្រូវបុរសជនជាចិនខាងលើចុះមកស្រែកឡូឡារករឿងបងប្អូនជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានដែលចុះទៅទៅសួរនាំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចបានចុះមកដល់ដោយភាគីបង្ករសូមធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះបន្ទាប់មកខាងភាគីបង្កបានចេញសំណងថ្លៃខូចខាតនិងព្យាបាលជនគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែង៕
មតិយោបល់