ព័ត៌មានជាតិ

ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រទះឃើញសំណាកសត្វខ្ទីង១ក្បាលងាប់ក្នុងសភាពក្លិនស្អុយ

ខេត្តមណ្ឌលគិរី: នៅក្នុងសប្ដាហ៍ទី២ ខែឧសភា ឆ្នាំ២០២០នេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានល្បាតក្នុងភូមិសាស្រ្តក្នុងតំបន់ការពារធម្មជាតិ ឋិតក្នុងភូមិសាស្រ្តភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយបានប្រទះឃើញសំណាកសត្វខ្ទីង ចំនួន១ក្បាល បានងាប់។ បើតាមការសន្និដ្ឋាន គឺសត្វខ្ទីង១ក្បាលនេះ បានងាប់តាំងពីក្នុងអំឡុង១ខែមុន ដោយសារការបរបាញ់ ព្រោះមានសភាពនិងក្លិនស្អុយរលួយ ហើយបានបាត់ក្បាល និងស្នែង។

មន្ត្រីឧទ្យានុរក្ស និងអ្នកអភិរក្ស សូមអំពាវនាវ និងទទូចឲ្យមានការចូលរួមការពារសត្វព្រៃ និងបញ្ឈប់នូវអំពើបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃគ្រប់ព្រភេទ ដែលជាអំពើល្មើសច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដើម្បីការពារនិងអភិរក្សសត្វព្រៃឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

មតិយោបល់