ព័ត៌មានជាតិ

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីបំបែកសំណុំរឿងកាប់និងវាយគ្នាបណ្តាលឲ្យរងរបួសផ្អើលខណ្ឌដូនពេញកាលពីខែមេសា

ភ្នំពេញ:នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងកម្លាំងវរការពារព្រំដែនលេខ ៩០៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតប៉័ងតោ ,ខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាព កាប់ និងវាយបណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់) ប្រព្រឹត្តនៅចំណុចម្តុំមុខផ្សារអ៊ីឌិនហ្គាឌិន ផ្លូវអ៊ែរ៦ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ២១ និង ៣០ នាទី តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ១៣៨ អយគ ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ ចេញដោយ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យទី១-ឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ( អ្នកយកកាំបិតបុ័ងតោកាប់ជនរងគ្រោះ)

-ស្នាក់នៅផ្ទះលេខ២៣៣ ផ្លូវលំ ក្រុម៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១២ និង ០០ នាទី នៅចំណុចភ្នំដងរែកភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ១៣៨ អយគ ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ ចេញដោយ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងកម្លាំងវរការពារព្រំដែនលេខ ៩០៥ ។

ទី២-ឈ្មោះ លីម លីលី ហៅ បុត្រា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាប៊ែលធី
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៦ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ៥០ នាទី នៅចំណុចមុខផ្សារអ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

ទី៣-ឈ្មោះ គង់ សុខទីនហៅ ទីន ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន
-ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
-ឃាត់ខ្លួនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៥ និង ១០ នាទី នៅចំណុចមុខផ្សារអ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទី៤-ឈ្មោះ ឈឹម ពេជ្រមរកត ហៅ ស៊ូសី ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ
-ស្នាក់នៅខុនដូយូខេ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៥ និង ១០ នាទីប្រហែល ២២ និង ៣០ នាទី នៅចំណុចមុខសណ្ឋាគារសុខា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

ទី៥-ឈ្មោះ ជា បញ្ញា ហៅ ញ៉ាតូច ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស
-ផ្ទះលេខ១៦ ផ្លូវលេខ២ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៥ និង ១០ នាទីប្រហែល ២២ និង ៣០ នាទី នៅចំណុចមុខសណ្ឋាគារសុខា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

វត្ថុតាងចាប់បានមាន ៖ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន ៣១៨៧៥៩០ពាក់ស្លាកលេខ ភ្នំពេញ ១HT៩៧៨៨
-ទូរសព្ទ័ដៃម៉ាក IPHONE X ពណ៌ ស ស៊ីមកាតលេខ ០៩៦ ៨០៧ ២៤៩៥
-ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម លេខម៉ាស៊ីន ១៦១១៦៩៧ ពាក់ស្លាកលេខ យ៤៩៩៦ភព១
-ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ ស ស៊ីមកាតលេខ ០៩៦ ៥៥៩១៣២៤

ជនរងគ្រោះ ឈ្មោះ ជុន ស៊ីង ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស
ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ១៧០ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ

សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ២១ និង ៣០ នាទី មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតប៉័ងតោ ,ខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាព កាប់ និងវាយបណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់)ប្រព្រឹត្តនៅចំណុចម្តុំមុខផ្សារអ៊ីឌិនហ្គាឌិន ផ្លូវអ៊ែរ៦ ភូមិ១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ ប្រាក់ កាណន់ ហៅ គោដុត និងបក្ខពួកប្រហែល ១៣ នាក់ ជិះម៉ូតូចំនួន ០៧ គ្រឿង នៅពេលក្រុមជនសង្ស័យនិងបក្ខពួក កំពុងនាំគ្នាអង្គុយលេងនៅម៉ាតក្នុងកាំកូស៊ីធី ស្រាប់តែជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួកមានគ្នាប្រហែល ១០ នាក់ជិះម៉ូតូចំនួន ០៤ គ្រឿង បានយកដុំថ្មជាច្រើនដុំគប់មកលើត្រូវជនសង្ស័យឈ្មោះ ប្រាក់ កាណន់ ហៅ គោដុត និងបក្ខពួកប៉ុន្តែពុំបណ្តាលឲ្យនណាម្នាករងរបួសឡើយ ។ បន្ទាប់ពីជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួក យកដុំថ្មគប់មកលើជនសង្ស័យឈ្មោះ ប្រាក់ កាណន់ ហៅ គោដុត និងបក្ខពួករួចហើយ ជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួកក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមនោះជនសង្ស័យឈ្មោះ ប្រាក់ កាណន់ ហៅ គោដុត និងបក្ខពួក បាននាំគ្នាជិះម៉ូតូដេញតាមជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួក ពេលមកដល់រង្វង់មូលកាំកូស៊ីធី ជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត បានឃើញគេអូសរឺម៉កលក់ដូង មានកាំបិតប៉័ងតោ ជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត ក៏ទាញយកកាំបិតប៉័ងតោពីលើរឺម៉កលក់ដូង ហើយបន្តជិះម៉ូតូដេញតាមជនរងគ្រោះឈ្មោះ ជុន ស៊ីង និងបក្ខពួក រហូតដល់ចំណុចកើតហេតុ ស្រាប់តែបក្ខពួករបស់ជនរងគ្រោះមានកាំបិតកែច្នៃចំនួន ០២ ដើម កាន់ម្នាក់មួយដើម គ្រវៀសក្នុងបំណងគប់មកលើជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត តែមិនត្រូវ ពេលនោះជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត បានជិះទៅអែបម៉ូតូជនរងគ្រោះពេលនោះជនរងគ្រោះឈ្មោះ ជុន ស៊ីង ភ័យហើយបានបើកម៉ូតូបុកចិញ្ចើមថ្នល់ដួលម៉ូតូ ភ្លាមនោះជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត បានចុះពីលើម៉ូតូយកកាំបិតប៉័ងតោទៅកាប់លើជនរងគ្រោះឈ្មោះ ជុន ស៊ីង ត្រូវស្លឹកត្រចៀកខាងឆ្វេង ក្បាល កដៃឆ្វេង ជើងឆ្វេង រងរបួសជាទម្ងន់ ចំណែកបក្ខពួកផ្សេងទៀត បានចុះពីលើម៉ូតូទៅវាយ ទាត់ធាក់លើជនរងគ្រោះឈ្មោះ ជុន ស៊ីង បន្ថែមហើយឈ្មោះ ថា បានយកដំបងវាយទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាត រួចជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត និងបក្ខពួកនាំគ្នាបើកម៉ូតូគេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះឈ្មោះជុន ស៊ីង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់