ប្រាក់ចំណូលដែលរកបានពីការលក់ថ្នាំជំនួសឲ្យអាអូនតូចបុរសរឹងបានយូរ ឈានដល់ទៅ ២,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលក្រុមហ៊ុនឱសថជាច្រើនបានធ្វើការវិនិយោគ និងអភិវឌ្ឍន៍ថ្នាំនេះសម្រាប់ស្ត្រីផងដែរ បើទោះបីជាការបាត់បង់ពេលវេលានៃការខំប្រឹងប្រែង និងប្រាក់ជាច្រើនក៏ដោយ។
ថ្មីៗនេះ ក្រុម ORLIBID ដែលជាកន្លែងផលិតថ្នាំជំនួយផ្លូវភេទនៅចក្រភពអង់គ្លេស បានប្រកាសភាពជោគជ័យនៃការបង្កើតថ្នាំ ស្រដៀងគ្នាសម្រាប់ស្ត្រី ហើយគ្រោងនឹងចេញលក់យ៉ាងទូលំទូលាយនៅចុងឆ្នាំ ២០១៥ ក្នុងប្រទេសអង់គ្លេស។ លោក Mike Wylie ជាសមាជិកនៃក្រុមស្រាវជ្រាវរបស់ក្រុមហ៊ុន ORLIBID មានប្រសាសន៍ថា ថ្នាំនេះគេហៅថា ORL101 មានតួនាទីសំខាន់ទៅលើខួរក្បាល ដើម្បីជួយបង្កើននូវចំណងផ្លូវភេទ។ សារធាតុនៅក្នុងថ្នាំនេះគឺជាកំណែនសំយោគនៃអ័រម៉ុន Melatonin ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងបំណងប្រាថ្នាផ្លូវភេទ និងចំណង់អាហារ។
បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុននេះបង្ហាញថា វាកាន់តែមានភាពងាយស្រួល និងមានផលរំខានតិចតួចបំផុត គ្រាន់តែមានអាការៈចង់ក្អួត ប៉ុន្តែមិនញៀនទេ។ ម្យ៉ាងវិញទៀតក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្ត ៣ ករណីផ្សេងទៀតដែរ ទៅលើផលប៉ះពាល់នៃការញៀនរបស់មនុស្សស្រី ប្រសិនបើពួកគេមានសុវត្ថិភាព និងមានសុវត្ថិភាព ថ្នាំនេះនឹងឆាប់មានវត្តមាននៅលើទីផ្សារ ដែលពួកវាត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរ។
ថ្នាំនេះអាចមានប្រសិទ្ធភាពក្នុងអំឡុងពេល ១៥ នាទី ហើយអាចពង្រីកកាមរហូតដល់ទៅ ២ ម៉ោង។ រីឯតម្លៃមិនទាន់បានប្រកាសនៅឡើយ ប៉ុន្តែសមត្ថភាពរបស់ ORL101 ដូចជាថ្នាំសម្រាប់បុរស ដែលមានតម្លៃប្រហែលជា ២០ ដុល្លារក្នុងមួយគ្រាប់៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួួយនឹងដំណឹង
មតិយោបល់