ព័ត៌មានជាតិ

បើករថយន្តឆ្លងផ្លូវរថភ្លើងបុកផាំងរងរបួសស្រាលរថយន្តខូចខាតយ៉ាងដំណំ

បាត់ដំបង:នៅវេលាម៉ោង៩និង១១នាទីយប់ថ្ងៃទី១៦ខែឩសភាឆ្នាំ២០២០ នៅចំណុច ក្រុមទី១ភូមិរ៉ាឃុំមោងស្រុកមោងឫស្សីមានករណីគ្រោះថ្នាក់ចរាចរណ៍១
កើតឡើងរវាងរថភ្លើងដឹកប្រេង១គ្រឿង និងរថយន្តបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំអ្នកបើករងរបួសស្រាល។

សមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថភ្លើងឈ្មោះ អួន សេថាវីត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ២សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើកបរចេញពីរាជធានីភ្នំពេញឆ្ពោះទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករថយន្ត ១គ្រឿងម៉ាកTOYOTA Brus (តូយ៉ូតាប្រូស) ធុនទេសចរណ៍តូចពណ៌សពាក់ស្លាកកលេខ បាត់ដំបង 2C.9648 អ្នកបើកបរ ឈ្មោះ សល់ សុផល ភេទ ប្រុស អាយុ 26ឆ្នាំ រស់នៅក្រុមទី2 ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវរថ ភ្លើងពីទិសខាងជើងទៅត្បូង បណ្ដាលឲ្យរថយន្តខូច១គ្រឿងបុរសម្នាក់ របួសស្រាលជាអ្នកបើកបររថយន្ត។

ក្រោយពេលកើតហេតុរថយន្តយកមករក្សាទុកទៅអធិការដ្ឋានស្រុកមោងឫស្សីរីឯអ្នកបើកបររថភ្លើងបានបន្តដំណើរទៅមុខទៀត៕

មតិយោបល់