ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរង​នគរបាលជាតិបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ​មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន ២៦រូប។

​លោកឧត្តមសេនីយ៍ត្រី ពូន សានិត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មន្ត្រីនគរបាលដែលត្រូវដំឡើង​ឋានន្តរសក្តិមានចំនួន២៦រូប ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន១២រូប។

ជាមួយនេះដែរ លោកវរសេនីយ៍ឯក សិទ្ធិ ឡោះ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យត្រូវ​បានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងបានប្រកាសផ្ទេរភារកិច្ចលោក អ៊ុ សុផល ពីអធិការក្រុងប៉ោយប៉ែតមកកាន់​ជាស្នងការរងខេត្ត ហើយតាំងមេការរិយាល័យគ្រឿងញៀនឲ្យទៅកាន់តំណែងជាអធិការក្រុងប៉ោយប៉ែតវិញ៕

មតិយោបល់