ព័ត៌មានជាតិ

កាច់កម៉ូតូជិះគេចខ្លួនបានជិត១ខែស្រាប់តែប៉ូលិសចំណាំមុខឃាត់ខ្លួនបានវិញ

ភ្នំពេញ:ជនសង្ស័យ ម្នាក់ បាន ធ្វើ សកម្មភាព លួចកាច់ ក ម៉ូតូ ហើយ រត់ គេច បាន រយ:ពេល ជិត ១ខែ ក៍ត្រូវ បាន កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល ស្ទឹងមានជ័យ ៣ ធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួន បានមកវិញ ។
ហេតុការណ៍ ឃាត់ខ្លួន នេះ បានធ្វើ ឡើង នៅ វេលា ម៉ោង ៥និង ៣០ទាប ភ្លឺ ថ្ងៃ ទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ នៅ ចំនុច មុខ ផ្ទះ អត់ លេខ ផ្លូវ ដួង ងៀប ភូមិ ដំណាក់ ធំ ៣ សង្កាត់ ស្ទឹងមានជ័យ ៣ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។

ជនសង្ស័យ ដែល ត្រូវ សមត្ថកិច្ច ឃាត់ ខ្លួន មាន ឈ្មោះ ញឹម ជាតិ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិន ពិត ប្រាកដ ស្នាក់ការ មិន ពិត ប្រាកដ ។

សមត្ថកិច្ចបានឲ្យដឹង ថា មុន នឹង ឈាន ដល់ ការ ឃាត់ ខ្លួន ជនសង្ស័យ ខាងលើ បាន គឺ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០ គឺ មាន ជនរងគ្រោះ ម្នាក់ បានមក ដាក់ ពាក្យ បណ្ដឹង ថា មាន ជនសង្ស័យ មួយ ក្រុម បាន ធ្វើ សកម្មភាព កាច់ ក ម៉ូតូ ម៉ាក ZOMER X ទៅ បាត់ ហើយ បន្ទាប់ ពី ទទួល បាន ពាក្យ បណ្ដឹង របស់ ជនរងគ្រោះ ហើយ កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល ស្ទឹងមានជ័យ ៣ បានធ្វើការ ស្រាវជ្រាវ និង ឆែក មើលកាម៉ារ៉ា សុវត្ថិភាព រហូត មកដល់ យប់ ថ្ងៃ ទី ១៧ ខែ ឧសភា ឆ្នាំ ២០២០ កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ បានល្បាត ក្នុង មូលដ្ឋាន ក៍ប្រទះ ឃើញ បុរស ជា ជន សង្ស័យ ដែល ភិនភាគ ដូច ក្នុង រូប កាម៉ារ៉ា សុវត្ថិភាព ដែល កំពុង ដើរ តាម បណ្ដោយ ផ្លូវ ដួង ងៀប ទើប សមត្ថកិច្ច បានធ្វើការ ឃាត់ ខ្លួន យក មក ធ្វើ ការ សាកសួរ នៅ ប៉ុស្តិ៍ នគរបាល ស្ទឹងមានជ័យ ៣តែ ម្តង ។
នៅ ពេល ដែល សមត្ថកិច្ច ធ្វើ ការ សាកសួរ ជនសង្ស័យ បានសារភាព ថា រូបគេ ពិត ជា បាន ធ្វើ សកម្មភាព កាច់ ក ម៉ូតូ របស់ ជនរងគ្រោះ កាលពី ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២០ ពិត ប្រាកដ មែន ។
ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច កសាង សុំណុំ រឿង បញ្ជូន ខ្លួន ទៅ អធិការ នគរបាល ខណ្ឌ មាន ជ័យចាត់ការ បន្ត តាម នីតិ វិធី៕

មតិយោបល់