ព័ត៌មានជាតិ

ទុស្សេរខ្សែភ្លើងបង្កជាអគ្គិភ័យឆេះផ្ទះ១ខ្នងនិង១ខ្នងទៀតអន្តរាគមន៍ទាន់ពេលវេលា

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុងនិងឆេះរាលដល់ផ្ទះ១ខ្នងទៀតនៅជាប់គ្នាអស់ជញ្ជាំងមួយចំហៀងបណ្តាលមកពីទុស្សេខ្សែភ្លើង។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១និង២០នាទីស្ថិតនៅភូមិកូបតូចឃុំគុត្តសតស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
ផ្ទះទី១មានម្ចាស់ឈ្មោះខាំស៊ីងភេទប្រុសអាយុ៥៨ឆ្នាំទំហំផ្ទះ១២ម៉ែត្រគុណនឹង១៥ម៉ែត្រ(ឆេះទាំងស្រុង)និងខូចខាតទ្រព្យសម្បត្តិរួមមានលុយបាត២៨ម៉ឺនបាតនិងមាស៥ជី,-គ្រែដេក១,-មុង២ភួយ៥កន្ទេល៤,-ទូដាក់ខោអាវ១តុឈើ២។

ម្ចាស់ផ្ទះទី២ឈ្មោះតាន់សុភាន់ភេទប្រុសអាយុ៥៥ឆ្នាំឆេះជញ្ជាំងផ្ទះមួយចំហៀងទំហំផ្ទះ១២ម៉ែត្រគុណនឹង១៥ម៉ែត្រ។

ក្នុងហេតុការណ៍នេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដឹកនាំដោយលោកវរទោសែសវិបុលអន្តរាគមន៍បាញ់ទឹកពន្លត់អស់ឡានទើបរលត់ជាស្ថាបពរ៕

 

មតិយោបល់