ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់អាយុមួយខួបលង់ទឹកស្លាប់ ខណៈម្តាយរវល់បោកខោអាវ

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងប្រុសម្នាក់អាយុមួយខួបបានលង់ទឹកបាត់ជីវិត ខណ:ម្តាយរវល់បោកខោអាវមិនបានមើល។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ហុង គឹមសាង អាយុ១ឆ្នាំ មានឪពុកឈ្មោះ ពៅ សេងហុង អាយុ២៨ឆ្នាំ និងម្តាយឈ្មោះសេង គឹមសួង អាយុ២០ឆ្នាំ នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺកូនដំបូង។

ប្រភពដដែល បានបញ្ជាក់ថា ៖ មុនពេលកើតហេតុ ម្តាយមិនបានមើលរវល់តែប្រមូលខោអាវបោក ដោយឲ្យក្មេងវៀរលេងម្នាក់ឯង ក្រោយពីបាត់កូនបានដើររក តែសំណាងអាក្រក់ក្មេងនោះបានវៀរទៅធ្លាក់ចូលក្នុងក្រឡុកមានទឹកថង់ប្លាស្ទិកដែលបូមស្តុបទុក មានលាយជីសម្រាប់ស្រោចដំណាំ នៅខាងក្រោយផ្ទះចម្ងាយ២០ម៉ែត្រ បណ្តាលឲ្យស្លាប់គួរឲ្យអាណោចអាធ័មជាទីបំផុត៕

 

មតិយោបល់