ព័ត៌មានជាតិ

ជនដៃដល់២នាក់បន្ទាប់ពីវាយយកម៉ូតូនិងទូរស័ព្ទពីជនរងគ្រោះកំពុងគេចខ្លួន

រតនគិរី: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៩និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មានករណីលួចមានស្ថានទម្ងន់(វាយយកម៉ូតូនិងទូរស័ព្ទ)នៅចំណុចចម្ការកៅស៊ូស្ថិតក្នុងភូមិកាណាងកិត ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះសុនគឹមឡៃភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិកាឡែងឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី មិនបណ្តាលឲ្យរងរបួសនោះទេ។

ជនសង្ស័យមានគ្នាចំនួន០២នាក់មានឈ្មោះឈៀយល់ភេទប្រុសអាយុប្រហែល៣០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករមានស្រុកកំណើតភូមិប្រាំម្កាក់ជិតផ្សារបែកចាននិងឈ្មោះឈឿងជ្រូកភេទប្រុសអាយុប្រហែល២៧ឆ្នាំមានស្រុកកំណើតភូមិចេកឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាម(ជាមិត្តភ័ក្រធ្លាប់ស្គាល់គ្នា)ក្រោយធ្វើសកម្មភាពរួចជនសង្ស័យទាំង២នាក់បានរត់គេចខ្លួនបាត់។

សម្ភារ:បាត់បង់រួមមាន៖១-ម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០០៥គ្មានស្លាកលេខគ្មានអាវមានតែចង្គៀងមុខ០១គ្រឿង(ម៉ូតូចាស់)២-ទូរសព្ទដៃ០១គ្រឿងម៉ាកLGដែលមានលេខ០៨៨៩៦១២០៧៣។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការនគរបាលស្រុកលំផាត់និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលកាឡែងកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់