ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីបង្កហិង្សាដោយចេតនា

កណ្តាល: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធហិង្សាដោយចេតនាប្រព្រឹត្តនៅវេលាម៉ោង១១និង៣០នាទីចំណុចភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឆែម វី ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរមុខរបរបើកបររថយន្តឈ្នួលទីលំនៅភូមិព្រែកសំរោងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនដៃដល់ឈ្មោះទ្រៀងកែវចរណៃហៅម៉ៅភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកខ្សេវសង្កាត់រកាខ្ពស់ក្រុងតាខ្មៅ។វត្ថុតាងចាប់យក៖-ដុំថ្ម១ដុំនិងកាំបិតបុ័ងតោ១។

សេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើជនសង្ស័យបានជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខទៅឈប់ចាំរថយន្តជនរងគ្រោះបើកពីត្បូងទៅភ្នុំពេញ។លុះរថយន្តបើកដល់ចំណុចភូមិលេខ១កសង្កាត់ស្វាយរលំជនសង្ស័យបានបើកម៉ូតូស្ទាក់ពីមុខរថយន្តរួចយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្តបណ្តាលឲ្យត្រូវចំថ្ពាល់ឆ្វេងជនរងគ្រោះរងរបួសជាទម្ងន់។ក្រោយកើតហេតុជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់ទៅ។

ប្រភពដដែលបន្តថាលុះព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០កម្លាំងប៉ុស្តិ៍បានទៅរកជនសង្ស័យនៅភូមិព្រែកខ្សេវមកធ្វើការសាកសួរតែពេលនោះជនសង្ស័យបបានប្រកែកហើយយកកាំបិតបុ័ងតោកាប់មកលើកងកម្លាំងឈ្មោះស្រ៊ីវស្រ៊ាងបណ្តាលឲ្យរងរបួសដៃខាងឆ្វេងក្រោយមកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់