កំពង់ធំៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង៣និង២០នាទី មានករណីខ្យល់កន្រ្តាក់ចំនួន១លើកបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
១ម្ចាស់ឈ្មោះ ក្រូច ខឿន ភេទប្រុស អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ឡៃ លីម អាយុ៤៤ឆ្នាំនៅភូមិសិរីសុខុម ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។
ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ៤មx៥ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
ខូចខាត: រលំផ្ទះទាំងស្រុង។
២.ម្ចាស់ឈ្មោះ កួយ ចាន់ថា ភេទប្រុស អាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ជា ឌួង អាយុ២៥ឆ្នាំ នៅភូមិដូនតំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍
ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ៤មx៥មដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
ខូចខាត: រលំផ្ទះទាំងស្រុង៕

មតិយោបល់