ព័ត៌មានជាតិ

ស្រ្តីម្នាក់ចូលផ្ទះប្ដូរសម្លៀកបំពាក់ទៅស៊ីការគេ ប្រហែល ១៥នាទី ស្រាប់តែចេញមកវិញ ចោរលួចរថយន្តបាត់

កណ្តាល: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២០និ១៥នាទី មានករណីលួចរថយន្ត ស្ថិតនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀន
ស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ដាង សុវណ្ណារី ភេទស្រី អាយុ ៣៤ឆ្នាំ ខ្មែរ មានទីលំនៅ ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

សម្ភារ:បាត់បង់រួមមាន៖
១.រថយន្ត០១គ្រឿងម៉ាកព្រូស ពណ៌ស កាំម៉ៃ ពាក់ផ្លាកលេខ ភ្នំពេញ BG-8423 ស៊េរីឆ្នាំ២០១១។
២.លុយខ្មែរចំនួន៥,០០០,០០០៛(ប្រាំលានរៀល )។
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក ។
៤.សៀវភៅធនាគារចំនួន០២ក្បាល ។
៥.ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPOពណ៌ខៀវ ដែលមានលេខស៊ីម ០៩៧ ៦២៩ ៤០៣៣ ។
៦.កាតគ្រីឡានព្រូសចំនួន០១សន្លឹក ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានជិះឡានម៉ាកព្រូសមកពីធ្វើមុខ ធ្វើសក់ក្នុងគោលបំណងទៅស៊ី
ការគេនៅក្នុងភូមិកើតហេតុពេលផាត់មុខរួចបានជិះ រថយន្តមកផ្ទះវិញ រួចចតរថយន្តនៅខាងមុខផ្ទះរបស់ខ្លួនជាប់បណ្តោយផ្លូវជាតិលេខ០១ ដើម្បីចូលផ្ទះប្តូរខោអាវ ពេលចូលក្នុងផ្ទះបានប្រហែល ១៥នាទី ជនរងគ្រោះចេញមកវិញ ស្រាប់តែបាត់រថយន្តពីមុខផ្ទះបាត់តែម្តង
រួចបានទូរស័ព្ទទៅប្តឹងសម្ថកិច្ចប៉ុស្តិ៍សំរោងធំ។

ក្រោយពីបានទទួលបានបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញស្រុក ចេញតាមស្វែងរកជនសង្ស័យ និងវត្ថុតាង តែជនសង្ស័យបានគេចខ្លួនបាត់ ៕

មតិយោបល់