ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ធ្វើសកម្មភាពឆក់ រត់មិនរួចជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: នៅវេលាម៉ោងប្រហែល ១៧ និង០០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួចមានស្ថានទម្ថន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣០ ផ្លុវលេខ២២៥ ក្រុមទី១៥ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហៃ លីហួរ ហៅ ហួរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ម្ដុំផ្សារដើមអម្ពិល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សៅ ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៤៤៥E3 ផ្លូវលេខ១២៨ ក្រុមទី២៩ ភូមិ៨ សង្កាត់ផ្សសារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2020 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IE-3238 ដែលមានលេខតួ និងលេខម៉ាស៊ីន៖ 5674150 (ជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាពឆក់) , ទូរស័ព្ទដៃ០១គ្រឿងម៉ាក I Phone XS mix ពណ៌ទឹកប្រាក់ ប្រើស៊ីមលេខ 093 575557 (ជារបស់ជនរងគ្រោះឈ្មោះ សៅ ចាន់ ដែលជនសង្ស័យឈ្មោះ ហៃ លីហួរ និងបក្ខពួកឆក់)។

ដោយសមត្ថកិច្ច បានធ្វើការប្រគល់ជូនជនរងគ្រោះឈ្មោះ សៅ ចាន់ វិញ តាមការស្នើសុំ បន្ទាន់ពីមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាម នីតិវិធីច្បាប់៕

មតិយោបល់