សៀមរាបៈ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង៣០នាទីយប់ រលត់ទៅវិញនៅវេលាម៉ោង ៩និង០០នាទីយប់ មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ។
ម្ចាស់ផ្ទះឈ្មោះ លី ឈាងហ៊ី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
រងការខូចខាត៖
– ឆេះផ្ទះទំហំ ៨ម៉ែត្រ x ១២ម៉ែត្រ សាងសង់ពីថ្មដំបូលប្រក់ស័ង្កសី កម្ពស់ ៣ម៉ែត្រ
– ឆេះរបស់របរទុកក្នុងផ្ទះត្រូវឆេះអស់ទាំងស្រុង
– ទូដែកដាក់ខោ អាវ ចំនួន ០២ទូរ
– គ្រែដេក ធ្វើធីឈើចំនួន ២គ្រែ
– ទូរទស្សន៍ចំនួន ១គ្រឿង
– ទូឈើដាក់ឯកសារចំនួន ១រួម និងឯកសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណផងដែរ។
អន្តរាគមន៍ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រើទឹកអស់ ២ឡាន
– រថយន្តអគ្គិភ័យស្នងការនគរបាលខេត្ត ១គ្រឿង ប្រើទឹកអស់ ១ឡាន
– រថយន្តអគ្គិភ័យ អធិការដ្ឋាននគរបាល ក្រុងសៀមរាប ១គ្រឿង ប្រើទឹកអស់ ១ឡាន ។
មូលហេតុ៖ ទុស្សេខ្សែភ្លើង៕
មតិយោបល់