ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ រដ្ឋបាលសង្កាត់ចោមចៅទី៣ និង សង្កាត់ត្រពាំងក្រសាំង ដឹកនាំកម្លាំង ណែនាំដល់បងប្អូនអាជីវករ ដែលសង់រោងលក់ដូរ រំលោភលើចំណីផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ និងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សូមមេត្តាជួយសហការរុះរើរោង ដែលសង់លើរចំណីផ្លូវ ដើម្បីងាយស្រួលក្នុងការ ពង្រីកផ្លូវ ក៏ដូចជាដាក់ប្រព័ន្ធលូ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសមានសោភ័ណភាពល្អតាមដងផ្លូវផងដែរ៕
មតិយោបល់