ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនប្ដីប្រពន្ធ ២នាក់ ដកហូតបានគ្រឿងញៀនកន្លះគីឡូ…

ភ្នំពេញ: កាលពីវេលាម៉ោង ០៤និង ២៥នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវគីមអ៊ីលសុង ក្បែរអង់តែនទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់។

ជនសង្ស័យទី១ឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២ឈ្មោះ គង់ ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ។

វត្ថុតាងដកហូតបាន៖ គ្រឿងញៀនកន្លះគីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ និងវត្ថុតាង ត្រូវបាននគរបាលការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់