ព័ត៌មានជាតិ

បាតុភូតធម្មជាតិ! ខ្យល់ន្ត្រាក់ បក់រំលំផ្ទះសង្កត់ស្លាប់ស្រ្តីវ័យចំណាស់ម្នាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង ០៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចទ្រុងជ្រូក ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានករណី ខ្យល់កន្រ្តាក់១លើក បណ្តាលឲ្យផ្ទះពលរដ្ឋ១ខ្នង ធ្លាក់ពីលើជើងតាង កម្ពស់១,២ម៉ែត្រ សង្កត់សម្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ វិត ភណ្ឌ័ ភេទស្រី អាយុ ៧៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

ប្រភេទសំណង់៖ ផ្ទះទំហំ ៥x៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ក្រាលក្តារ។ ម្ចាស់ផ្ទះឈ្មោះឡុង អិត ភេទប្រុស អាយុ៤៦ ឆ្នាំ៕

មតិយោបល់