ព័ត៌មានជាតិ

លាន់ផាំង! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ស្វាយរៀង: ថ្ងៃច័ន្ទទី១៨ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង៥និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងម៉ូតូបុកគ្នា ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅលើផ្លូវជាតិលេខ១៣Km ០៥/០៦ ស្ថិតក្នុងភូមិ ពភ្លា សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺ បង្កឡើងដោយម៉ូតូម៉ាក Smash ១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង១B ២៩៧៩ បើកបរដោយឈ្មោះ គឹម ឡៃ ភេទ ប្រុស អាយុ ៦៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ពភ្លា សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង ពាក់មួកសុវត្ថិភាព បានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ម៉ូតូរងការខូចខាតស្រាល ។ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១J ៤៤៧៨ បើកបរដោយឈ្មោះ យិន ហឿនវុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ គោកស្រម៉ ឃុំ សង្កែ ស្រុក រំដូល ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង រងរបួសស្រាល ពាក់សុវត្ថិភាព ម៉ូតូខូចខាតធ្ងន់ អ្នករួមដំណើរជាមួយឈ្មោះ ឥន សំណាង ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ-ឃុំជាមួយគ្នា ពាក់មួកសុវត្ថិភាព រងរបួសស្រាល ។ ម៉ូតូទាំងពីរគ្រឿងខាងលើ បានបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ ។ រីឯជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ខេត្តស្វាយរៀង ដើម្បីព្យាបាល ។

មូលហេតុ៖ បណ្តាលមកពីម៉ូតូម៉ាក Smash បត់ឆ្វេង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ បានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់