សៀមរាបៈ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នគរបាលក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អៀង វីរៈឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើសេពសន្ថវៈជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី ជនរងគ្រោះឈ្មោះ ស.ភ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ខេត្តសៀមរាប បានប្រើគណនីហ្វេសប៊ុកឈ្មោះ Ta Ta សរសេរសារប្រាប់ឱ្យជនសង្ស័យទៅយកជនរងគ្រោះនៅជិតម្ដុំភ្នំក្រោម ។ ភ្លាមនោះជនសង្ស័យ បានជិះម៉ូតូចេញពីផ្ទះសំដៅទៅកន្លែងម្តុំភ្នំក្រោមតាមការណាត់គ្នា ក្រោយពីបានជួបគ្នាឈ្មោះ ស.ភ បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ទៅអង្គុយលេងក្នុងដីឡូត៍ក្បែរផ្ទះរបស់ជនសង្ស័យ រហូតដល់ម៉ោង១៨និង៣០នាទី ។ ហើយជនសង្ស័យបានឌុបជនរងគ្រោះទៅអង្គុយលេងម្ដុំព្រះអង្គចេក ព្រះអង្គចមក្រោយពីអង្គុយលេងបានមួយសន្ទុះ ជនសង្ស័យបានបន្តជិះម៉ូតូទៅលេងនៅផ្លូវ ៦០ម៉ែត្ររហូតដល់ម៉ោងប្រហែល ២១និង០០នាទី ជនសង្ស័យរួម នឹងជនរងគ្រោះបាននាំគ្នាជិះម៉ូតូទៅអង្គុយលេងក្នុងដីឡូត៍ក្បែរផ្ទះរបស់ជនសង្ស័យម្ដងទៀត ។
លុះដល់ម៉ោងប្រហែល ២៣និង០០ នាទី ជនសង្ស័យបានជិះម៉ូតូនាំ ឈ្មោះ ស.ភ ទៅផ្ទះរបស់ខ្លួន រួចជនសង្ស័យបានឲ្យនាងចូលសម្រាកក្នុងបន្ទប់របស់ខ្លួន ដោយខ្លួនបានប្រាប់ម្ដាយឪពុករបស់ខ្លួនថា នាងគឺជាសង្សាររបស់ខ្លួនត្រូវបានអ្នកផ្ទះរបស់នាងបានដេញចេញពីផ្ទះ ហើយពួកគេទាំង០២នាក់ បាននាំគ្នាចូលដេកក្នុងបន្ទប់ លើពូកពេលនោះជនសង្ស័យបានសុំជនរងគ្រោះរួមភេទតែនាងពុំព្រម ។ បានបន្តិចក្រោយមក ជនសង្ស័យបានសុំជនរងគ្រោះម្ដងជាពីរដងទើបនាងព្រម រួច
ហើយក៏នាំគ្នាសម្រាកក្នុងបន្ទប់របស់ជនសង្ស័យនឹងទៅ ។
រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យមិនបាននាំគ្នាទៅណាឡើយ នៅក្នុងបន្ទប់ហើយពួកគេបាន រួមភេទជាមួយគ្នាបានសម្រេចម្ដងទៀត នៅក្នុងបន្ទប់ដដែលនោះ ។ លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ពួកគេទាំងពីរបានរួមភេទជាមួយគ្នាម្ដងទៀត នៅក្នុងបន្ទប់ដដែល ហើយជនសង្ស័យបានឆ្លើយសារភាព ចំពោះមុខសម្ថកិច្ចថា ខ្លួនពិតជាបាន រួមភេទ ជាមួយនឹងជនរងគ្រោះ បានសម្រេចជាមួយគ្នា៣លើក ក្នុងបន្ទប់របស់ជនសង្ស័យពេលយប់ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់