ព័ត៌មានជាតិ

ប្រុងប្រយ័ត្នផង! ទឹកដោះគោឆៅ-ទឹកត្រី-ទឹកត្រី ត្រូវមន្ត្រីសាខា ក.ប.ប. រកឃើញ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

ព្រះវិហារៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិគូលេនត្បូង ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ។

*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អំបិល មានសារៈធាតុអ៊ីយ៉ូតតាមស្ដង់ដាដែលបានកំណត់។ តែបានរកឃើញការដាក់តាំងលក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
– ទឹកត្រី ចំនួន ០១ ដប ស្មើនឹង ០.៧៥ លីត្រ
– ទឹកដោះគោឆៅ ចំនួន ៣៩ប្រអប់ ស្មើនឹង ៣.១២ លីត្រ
– ទឹកក្រូច ចំនួន ២១កំប៉ុង ស្មើនឹង ៦.៩៣ លីត្រ
សរុបទំនិញដកហូតបានចំនួន ១០.៨០ លីត្រ។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់