ព័ត៌មានជាតិ

ជនសង្ស័យ៩នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៩នាក់ ស្រ្តី០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួល ផ្ទះលេខបេ៨ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ កម្លាំងនគរបាល ដកហូតក្រាមសថ្លាចំនួន០២កញ្ចប់តូច ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់