ព័ត៌មានជាតិ

ទំនាស់ពាក្យសំដីបង្កជាហិង្សាប្អូនថ្លៃយកកាំបិតកាប់បងថ្លៃ រងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៣០នាទី មានករណីហិង្សា ស្ថិតភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បង្កឡើងដោយ ឈ្មោះ ង៉ុយ ឆេងឡាយ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទាស់ពាក្យសម្តីជាមួយបងថ្លៃ រហូតឈានដល់យកកាំបិតកាប់ទៅលើបងថ្លៃឈ្មោះ ភោគ ពិដោ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យរបួសធ្ងន់ត្រង់ក្បាល ក មុខ និងដៃ ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់កាំបិតឡេីងជិះម៉ូតូ គេចខ្លួនបាត់។

ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកចេញពីគ្លីនិកឯកជន ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេចខ្លួន ៕

មតិយោបល់