ព័ត៌មានជាតិ

ជនសង្ស័យ២នាក់កម្លាំងនគរបាលចាប់វាយខ្នោះ ក្រោយ ពីឆក់ទូរស័ព្ទស្រ្តីម្នាក់បានសម្រេច

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បើកដេញបង្ក្រាបនិងចាប់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេចនៅចំណុចផ្លូវបេតុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០
និងព្យាយាមជិះម៉ូតូរត់គេចខ្លួន ទៅដល់ម្តុំក្បែរវត្តតាំងកសាងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។

ជនសង្ស័យខាងលើនោះទី១៖ឈ្មោះ យុន បញ្ញា ហៅញ៉ អាយុ១៩ឆ្នាំបច្ចប្បន្នស្នាក់នៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ទី២៖ឈ្មោះ សាន សុវណ្ណ អាយុ១៧ឆ្នាំរស់នៅភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់សេរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ1IF-0566 ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឈឿន យ៉ុម អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងបានជិះម៉ូតូតាមបណ្តោយផ្លូវបេតុងខាងលើដោយដាក់ទូរស័ព្ទនៅក្នុង ឃ្លុបហោប៉ៅម៉ូតូ ខាងមុខខណ:ពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខក្រុមជនសង្ស័យទាំង២នេះជិះម៉ូតូតាមពីក្រោយរួចជិះចូលគៀកជនរងគ្រោះហើយធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចរួចព្យាយាមជិះរត់គេចខ្លួនមកដល់ចំណុចក្បែរវត្តតាំងកសាងសង្កាត់កាកាបទី២ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ធ្វើស្ទាក់ក្របួចជាប់ភ្លាមៗតែម្តងនិងបានដកហូតទូរស័ព្ទប្រគល់ទៅឲ្យជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងប៉ុស្តិ៍កំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋានចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់