បន្ទាយមានជ័យៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤នាក់ ស្រីម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
+មុខសញ្ញាជួញដូរម្នាក់ប្រុស។
+មុខសញ្ញាប្រើប្រាស់ ៣នាក់ ស្រីម្នាក់។
ដកហូតសម្ភារៈវត្ថុតាង៖
-ម្សៅក្រាមសថ្លាចំនួនមួយកូនដុំខ្ចប់
-ក្រដាស់បារី
-គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន១
-ដែកកេះចំនួន២
-ទូរស័ព្ទដៃចំនួន ៥គ្រឿង
-បំពង់កែវទាម៉ូម៉ែត្រចំនួន២
-កូនកន្ត្រៃចំនួន១
-ពូថៅចំនួន១៕



មតិយោបល់