ព័ត៌មានជាតិ

អាជីវករ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ថៅកែលក់គ្រឿងចក្រម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទីរសៀល កម្លាំងនគរបាលប៉ុស្ដិ៍ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទឆក់ទូរស័ព្ទដៃ ថៅកែលក់គ្រឿងចក្រម្នាក់ ស្ថិតនៅភូមិចម្ការឪឡឹកទី២ សង្កាត់កាកាបទី០២ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យ៖ ១-ឈ្មោះ សាន សុវណ្ណ ភេទប្រុស មុខរបរលក់ដូរ ស្នាក់នៅភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ មុត បញ្ញា ភេទប្រុស មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ឈឿន យ៉ុម ភេទស្រី មុខរបរថៅកែលក់គ្រឿងចក្រ ស្នាក់នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សម្ភារ: ដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន២គ្រឿង (ជារបស់ជនរងគ្រោះ ) ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IF0566 (ជារបស់ជនសង្ស័យ ) ។

បច្ចប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួន បណ្ដោះ អាសន្ន នៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់