ព័ត៌មានជាតិ

បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ក្រោយតខ្សែកង្ហារចេញពីព្រីកុងតាក់ភ្លើង ដោយមិនបានបិទបារ៉ែត

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១២និង៤០នាទី ឈ្មោះ ជឹម ខន ភេទប្រុស អាយុ ៦១ឆ្នាំ នៅភូមិមេមល់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ បានយកខ្សែភ្លើងមកតភ្ជាប់ជាមួយឌុយកង្ហារ ដោយមិនបានដក់ឌុយចេញទើប បណ្ដាលឲ្យឆក់ស្លាប់នៅនឹងកន្លែង។

ករណីខាងលើនេះបង្កឡើងដោយខ្លួនឯងមូលហេតុ គាត់តខ្សែកង្ហារចេញពីព្រីកុងតាក់ភ្លើងដោយមិនបានបិទបារ៉ែតភ្លើងនៅក្នុងផ្ទះ និង បង្គោលធំ។

ក្រោយពីបានពិនិត្យសាកសព និងបំភ្លឺរបស់ក្រុម គ្រួសារសពបានបញ្ជាក់ថា ពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់