ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន

ភ្នំពេញ: យោងតាមផេករបស់GRK News បានឲ្យដឹងថា នៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៩ /១៩ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ របស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ ពីបទ “ហិង្សាមានស្ថានទម្ងន់ទោស” នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ឹប ណារិទ្ធ ភេទប្រុស ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៥១បេ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួននៅចំណុចស្ថានីយ៍ប្រេងឥន្ទន: តេលា ទល់មុខកាកបាតក្រហមកម្ពុជា ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នមន្ត្រីជំនាញកំពុងអនុវត្តតាមនីតិវិធី៕

 

មតិយោបល់