ព័ត៌មានជាតិ

ក្មេងស្រីអាយុ៧ឆ្នាំម្នាក់របួសធ្ងន់ ដោយកំពប់ទឹកក្តៅស្រោចរលាកភ្លៅទាំងសងខាង

បន្ទាយមានជ័យ: យោងតាមផាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងស្រីម្នាក់ម្តាយមិននៅផ្ទះដាំទឹកក្តៅទុកឲ្យពេលកំពុងពុះស្រាប់តែលើកទឹកចេញពីចង្ក្រានរបូតដៃកំពប់ស្រោចត្រូវជើងបណ្តាលឲ្យរបួសធ្ងន់ភ្លៅទាំងសងខាងកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរភូមិបានឲ្យដឹងថាក្មេងរងគ្រោះមានឈ្មោះ ឡូយ គន្ធា អាយុ៧ឆ្នាំ ភេទស្រី ម្តាយមានឈ្មោះ យិប ស្រីនាង អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរជាអ្នកលាងចាននៅហាងខ្សាច់មាស រស់នៅក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ម្តាយក្មេងរងគ្រោះឈ្មោះ យិប ស្រីនាង ឲ្យដឹងទៀតថា ៖ នៅមុនពេលកើតហេតុនោះ គាត់បានចេញទៅធ្វើការងារនៅហាងខ្សាច់មាសស្រាប់តែមានអ្នកជិតខាងបានរត់មកប្រាប់គាត់ថាកូនរបស់ខ្លួនរលាកទឹកក្តៅស្រោចពេញខ្លួន បានឮភ្លាមគាត់បានរត់មកមើលកូនស្រាប់តែឃើញកូនកំពុងដេកឈឺផ្សានៅក្នុងរោងបាយដោយរលាកទឹកក្តៅស្រោចលើភ្លៅទាំង២ ហើយគាត់ក៏ដឹកកូនយកមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។បើតាមការអះអាងរបស់អ្នកជិតខាងបានឲ្យដឹងថា ៖ ឈ្មោះ យិប ស្រីនាង នេះជាស្ត្រីមេម៉ាយ មុខរបរជាអ្នកលាងចាននៅហាងខ្សាច់មាស ក្រខ្សត់គាត់ស្នើសុំនួយពីសប្បុរសជនក្នុងការព្យាបាលកូនកំពុងឈឺ ៕

 

មតិយោបល់